(ភ្នំពេញ)៖ នារីម្នាក់ ស្រវឹងស្រាបើករថយន្ត PRIUS លឿនជ្រុលទៅបុករះរបងស័ង្កសី និង បង្គោលភ្លើងស្តុប បណ្ដាលឲ្យ រថយន្តផ្ងារជើងម្ខាងរងការ ខូចខាតយ៉ាងដំណំ តែសំណាងល្អ អ្នកបើកបរមិន មានរងគ្រោះថ្នាក់ អ្វីនោះទេ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ២យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ នារីស្រស់សោភាម្នាក់ ស្រវឹងស្រា បើករថយន្ត មួយគ្រឿងម៉ាក PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាក ភ្នំពេញ 2AX-2541 ដោយ ធ្វើដំណើរ តាមបណ្ដោយ ផ្លូវលេខ ១៦៩ ក្នុងទិសដៅពី ជើងទៅត្បូង លុះមកដល់ ចំណុច កើតហេតុ ដោយរថយន្ត បើកលឿន បួងចង្កូត មិនទាន់ ក៏ជ្រុល បុករះ របងស័ង្កសី និង បង្គោលភ្លើង ស្តុប បណ្ដាលឲ្យរថយន្ត ផ្ងារជើងម្ខាង ទៅមុខលែងរួច។ ភ្លាមៗនោះ នារីស្រស់សោភា ខាងលើ ត្រូវបានអ្នក បើកកង់បី បានជួយទាញយក ចេញមកក្រៅរួច រត់គេច ខ្លួនចេញ ពីកន្លែងកើត ហេតុបាត់ ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការ វាស់វែង ដើម្បីយករថយន្ត ខាងលើយកទៅ រក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕