ព្រះសីហនុ៖ មានករណីមនុស្យឃាត មួយបានកើតឡើង ដោយគេឃើញ ម៉ូតូមិនស្គាល់ម៉ាក ជិះគ្នា ២នាក់ ដឹកសាកសព ទម្លាក់ចោល រួចរត់គេច ខ្លួនបាត់ កាលពីរសៀលនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ស្ថិតនៅឃ្លាំងលើចំណុចមុខការដ្ឋានសំណង់ ហាវវិន លក់គ្រឿងសំណង់អន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុង ក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីទទួលបាន ព័ត៌មានខាងលើនេះ កម្លាំងសម្ថកិច្ច ខេត្តព្រះសីហនុបាន សហការជាមួយ កម្លាំងការិយាល័យ នគរបាលបច្ចេកទេស វិទ្យាសាស្ត្រ បានពិនិត្យសាកសព ដោយមិនស្គាល់អត្តសញ្ញាណ។ សាកសពបុរសខាងលើ មានអាយុប្រហែល៤០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ស មានសរសេរអក្សចិនពីមុខ, ស្លៀកខោយឺត ជើងវែងពណ៌ខ្មៅ។
បច្ចុប្បន្នសាកសព ត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណបន្ត ហើយកម្លាំងសម្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕