ហេតុការណ៍នេះបានកេីតឡេីងកាលវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៤០ តាមផ្លូវបេតុងលេខ៣៥៧ ស្ថិតក្នុងភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ប្រភពពីស្រ្តីម្នាក់ឈ្មោះ ជឹម សារ៉ន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរត្រូវជាយាយបង្កេីតជនរងគ្រោះឈ្មោះ អលដ ភេទស្រី អាយុ៣ឆ្នាំ ស្នាក់នៅភូមិ៣ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។
ចំណែកជនសង្ស័យត្រូវជាពូក្មេងស្រីរងគ្រោះមានឈ្មោះ អ៊ន តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកេីតហេតុខាងលេី។
ប្រភពបន្តបានឲ្យដឹងថា មុនកេីតហេតុ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បាននាំចៅស្រីមកលេងផ្ទះដន្លង ហើយដោយដន្លងនឹកចៅស្រីពេក ខ្លួនក៏ប្រគល់ចៅឲ្យទៅដន្លងរួចក៏ត្រលប់ទៅស្រុកវិញ ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែល ចៅស្រីក៏បានយកទូរស័ព្ទខលមករូបគាត់ប្រាប់ថា “ពូ តុលា ចាប់រំលោភអូន” ម៉ាប្រញាប់មកយកអូនផង ។ ក្រោយពីបានដំណឹងភ្លាម គាត់ក៏ប្រញាប់ជិះរថយន្តឈ្នួលមកភ្នំពេញ មកដល់ម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដេីម្បីឃាត់យុវជនជាពូបង្កេីត យកមកសាកសួរ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយឃាត់ខ្លួន យុវជនសង្ស័យបានឆ្លេីយប្រាប់ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានចុចទូរស័ព្ទដៃលេងហ្វេសបុកក៏បានមើលរឿងអាក្រាតកាយ ហើយមានអារម្មណ៍ស្រើបស្រាលភ្លេចគិត ក៏នាំក្មួយស្រីបង្កើតទៅមុជទឹកលេងប្រដាប់ភេទ ហើយលួងលោមរំលោភ តែមិនបានសម្រេច ដោយសារក្មួយស្រីស្រែកយំខ្លាំងពេក ។
សមត្ថកិច្ចបន្តថា មុនធ្វេីការឃាត់ខ្លួនយុវជនសង្ស័យជាពូបង្កេីតក្មេងស្រីរងគ្រោះ យោងតាមពាក្យបណ្ដឹងស្រ្តីជាម្ដាយបង្កេីត បានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ហេីយសមត្ថកិច្ចស្រាវជ្រាវ និងសុំគោលការណ៍លោក ម៉ៅ សឿត អធិការរងទទួលផែនព្រហ្មទណ្ឌ ហេីយក៏ហៅយុវជនសង្ស័យមកសាកសួរនាំ និងចាត់វិធីការតាមផ្លូវច្បាប់ ។
ក្រោយពេលកេីតហេតុ យុវជនសង្ស័យជាពូបង្កេីត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការតាមផ្លូវច្បាប់៕