ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

រន្ទះបាញ់១ផាំង ប្រល័យជីវិត៣នាក់ ឪពុកម្ដាយ និងកូនតូច នៅឯចម្ការដំឡូង នាស្រុកសណ្តាន់ ខេត្តកំពង់ធំ….

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ប្រាប់ឲដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះថា ជនរងគ្រោះជាប្តីឈ្មោះ ខូយ ឡែន អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ជា ហ៊ន អាយុ២៧ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ ឈ្មោះ ឡេង ឆេងលិ។ អ្នកទាំង៣ រស់នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងទៀតថា លោកស្រី ប៊ិន ម៉ៃ ត្រូវជាបងថ្លៃរបស់សព ខូយ ឡែន បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧ ប្អូនថ្លៃរបស់ខ្លួនឈ្មោះ ខូយ ឡែន ប្រពន្ធនិងកូន បាននាំគ្នាទៅដាំដំឡូងបង្ហើយ នៅឯចម្ការតំបន់ក្រានដែក ដែលជាទីកន្លែងកើតហេតុ។ លុះល្ងាចឡើង មិនឃើញពួកគេត្រឡប់ទៅផ្ទះវិញសោះ។

បើតាមលោកស្រី ប៊ិន ម៉ៃ លោកស្រីស្មានថាពួកគាត់ ស្នាក់នៅឯចម្ការ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅតែមិនឃើញពួកគេទៅផ្ទះទៀត លោកស្រី ប៊ិន ម៉ៃ ក៏ទៅតាមមើលនៅឯចម្ការ។

លោកស្រី បន្តថា ពេលទៅដល់ចម្ការភ្លាម លោកស្រីឃើញពួកគេទាំងបីនាក់ ដេកស្លាប់នៅក្រោមដើមស្វាយក្នុងចម្ការតែម្តង។ លោកស្រីមានការភិតភ័យខ្លាំងណាស់ ក៏ត្រឡប់ទៅផ្ទះវិញប្រាប់សាច់ញាតិពីដំណឹងនេះ និងបានរាយការណ៍ទៅអាជ្ញាធរភូមិផងដែរ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា ក្នុងករណីស្លាប់នេះ គឺសាកសពទាំងបីមានលក្ខណៈធុំក្លិនរលួយ ហើយសន្និដ្ឋានថាបណ្តាលមកពីរន្ទះបាញ់។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com