ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

រសៀល​ថ្ងៃ​សុក្រ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ការកោតសរសើរ​ដល់​កិច្ច​ខិត​ចំ​ប្រឹងប្រែង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​បាន​ធ្វើឱ្យ​កម្ពុជា​ឈាន​ដល់​ដំណាក់កាល​ថ្មី គឺ​ការបង្កើត​ពូជស្រូវ​ថ្មី ដោយ​ខ្លួនឯង ធានា​ទិន្នផល​ខ្ពស់ និង​ធន់​អាកាសធាតុ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ជំរុញ​ឱ្យ​ខិតខំ​កែច្នៃ​ផ្ទៃដី​ទំហំ​មួយ​ហិកតា ដែល​អាច​ចិញ្ចឹម​មនុស្ស​បាន​៥-១៥ នាក់​យ៉ាងតិច ខណៈ​មនុស្ស​កាន់តែ​មាន​ចំនួន​កើនឡើង​ជា​បន្តបន្ទាប់​។ សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​នឹង​ប្រឹងប្រែង​ធ្វើស្រែ​ឱ្យបាន​ពីរដង​ក្នុង​មួយ​ឆ្នាំ លើ​ផ្ទៃដី​ប្រមាណ​៣​លាន​ហិកតា ឱ្យ​ទទួល​ផល​ប្រាំមួយ​លាន​ហិកតា​ក្នុង​មួយ​ឆ្នាំ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​មាន​ការស្រាវជ្រាវ​ពូជ​ដំណាំ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ឱ្យ​ស្រប​ជាមួយនឹង​ការប្រែប្រួល​អាកាសធាតុ​។ ហើយ​នៅ​ថ្ងៃនេះ សម្ដេច​បាន​ផ្ដាំផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រោយៗ ឬ​នាយករដ្ឋមន្ត្រី​ក្រោយៗ ត្រូវ​រក្សា​ការពារ​ទីតាំង​របស់​វិទ្យាស្ថាន ស្រាវជ្រាវ និង អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ឱ្យខាងតែបាន ដោយ​មិន​ឱ្យ​នរណា​មក​ប៉ះពាល់​ឡើយ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​ផលិត​ពូជស្រូវ​សុទ្ធ​ផ្កា​រំដួល ឱ្យបាន​គ្រប់​តាម​តម្រូវការ​ទីផ្សា​រទាំង ក្នុងស្រុក និង​ក្រៅប្រទេស​។​សម្ដេច​ក៏​ប្រកាស​ដាក់​ខេត្ត​ចំនួន​៤ រួមមាន ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ហើយ​កម្ពុជា​នឹង​អាចបង្កើត​ប៉ូល​សេដ្ឋកិច្ច​ទី​៥ នៅ​ខេត្ត​ភូមិភាគ​ឦសាន លើ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម​។ សម្ដេច​តេ​ជោបាន​ជំរុញ​ឱ្យ​គ្រប់​អាជ្ញាធរខេត្ត យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មន្ត្រី​ជំនាញ​កសិកម្ម ដែល​ចុះ ទៅ​ជួយ​នៅតាម​មូលដ្ឋាន​គ្រប់​ឃុំ​ទាំងអស់ ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ប្រជាកសិករ​ដើម្បី​ទទួលបាន​ជំនាញ​ច្បាស់លាស់​លើ​វិស័យ​កសិកម្ម​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា កម្ពុជា​នឹង​ទម្លាក់​ទុន​ប្រមាណ​១០០​លាន​ដុល្លារ បន្ថែមទៀត សម្រាប់​ផលិតកម្ម​ស្រូវ​។ សម្ដេច​ក៏​ស្នើ​យក​គំរូ​ក្រុមហ៊ុន​នៅ​ថៃ​ឈ្មោះ​CP ដែល​ចាត់ទុក «​កសិករ​ជា​ដៃ​គូជីវិត និង​អ្នកប្រើប្រាស់​ជា​ចៅហ្វាយ​» ។​

​ថ្ងៃនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​ដល់​ប្រជា​នេសាទ​នៅ​តំបន់​អភិរក្ស​ផ្សោត ដោយ​ផ្ដល់​ជា​បណ្ណ​ក្រីក្រ ដើម្បី​កាត់បន្ថយ​ការនេសាទ​នៅ​តំបន់​អភិរក្ស​នោះ ដែល​បង្ករ​នៅ​ផលប៉ះពាល់​ដល់​និរន្តរភាព​សត្វ​ផ្សោ​យ​។ នៅថ្ងៃនេះ សម្តេច​តេជោ ក៏​បាន​ប្រកាស​ពី​គោលបំណង​នាំ​គ្រាប់ស្វាយចន្ទី​ធំជាងគេ​នៅលើ​ពិភពលោក ខណៈ​ដែល​បច្ចុប្បន្ន​ការនាំ​ស្វាយចន្ទី​បាន​តួលេខ​ក្រោយ​ប្រទេស​កូឌី​វ័រ តែ​បន្តិច​ប៉ុណ្ណោះ​។

​មុន​នឹង​បញ្ចប់ ជាមួយនឹង​ការ​ប្រកាស​បិទ​សន្និបាត សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ សមាគម​ពាក់ព័ន្ធ​ទាំងអស់ ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត លើ​វិស័យ​កសិកម្ម​។ បន្ទាប់មក​សម្តេច​តេជោ ក៏​បាន​អញ្ជើញ​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com