ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ចុះមកបិទអាជីវកម្ម របស់មជ្ឍមណ្ឌលកម្សាន្តជីនទីង មួយកន្លែងដែលពុំមានប្រព័ន្ធចម្រោះទឹកកង្វក់។ ការចុះបិទនាពេលនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ។
ជាក់ស្តែង ការចុះបិទទីតាំងខាងលើដឹកនាំដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយយោងតាមលិខិតចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយសារទីតាំងនេះ បានបើកធ្វើអាជីវកម្ម ដោយពុំមានប្រព័ន្ធចម្រោះទឹកកង្វក់ ជាពិសេសពុំបានអនុវត្តត្រឹមត្រូវតាមលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕