ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

កុំ​ស្មាន​ជង់​ភ្លេច​កុក​! ជនសង្ស័យ​០២​នាក់ លួច​យក​សម្ភារ​អេឡិចត្រូនិ​ចរបស់​ក្រុមហ៊ុន អិល​ជី រួច​រត់គេចខ្លួន​បាន​មួយរយៈ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​០០​នាទី ទៀប​ភ្លឺ មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៤​នាក់ បានធ្វើ​សកម្មភាព​ចូល​លួច​សម្ភារ​អេឡិចត្រូនិច ក្នុងនោះ​មាន​៖ កុំព្យូទ័រ​យួរដៃ​ចំនួន ០៩​គ្រឿង និង​កាស​ស្តាប់​សម្លេង​កុំព្យូទ័រ ចំនួន​១៧​គ្រឿង របស់ ក្រុមហ៊ុន អិល​ជី ដែល​មាន​ទីតាំង ផ្ទះ​លេខ​១៣៥ ផ្លូវ​៩៣ ភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ រួច​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។  បន្ទាប់​មក​ខាង​តំណាង​ក្រុមហ៊ុន អិល​ជី បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​៧​មករា ដើម្បី​អោយជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ក្រោយពេល​ទទួល​បណ្តឹង កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​។ រហូតមកដល់​ថ្ងៃ​ទី​០១ និង ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​៧​មករា សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​បន្តបន្ទាប់ ដោយ​ជនសង្ស័យ​ទី​១-​ឈ្មោះ ឈុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្លូវ​១៤៩ ភូមិ​៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង ទី​២-​ឈ្មោះ អ៊ុង ប៊ុនធឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឡើង​តាម​ជញ្ជាំង​ដើរ​ឆ្លង​តាម​ដំបូល​អាគារ ចូល​លួច​សម្ភារ​អេឡិចត្រូនិច របស់​ក្រុមហ៊ុន អិល​ជី ពិតប្រាកដ​មែន ហើយ​សម្ភារ​ដែល​លួចបាន ពួកខ្លួន​បាន​យកទៅ​លក់​បាន​លុយ​ចែក​គ្នា​រួច​ហើយ ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ រហូតមកដល់​ថ្ងៃ​ទី​០១ និង ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ធ្វើ​ការឃាត់​ពួកខ្លួន​តែម្តង​។ ចំពោះ​ជនសង្ស័យ អ៊ុង ប៊ុនធឿន បាន​បន្ត​ឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០០០ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ រយៈពេល​០៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​លួច​ខ្សែភ្លើង​របស់​អាជីវករ​លក់ដូរ​នៅ​ម្តុំ​វត្ត​កោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com