ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A ជាង​១​ពាន់​នាក់​

(​ភ្នំពេញ​) ៖​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២ សរុប​ចំនួន​១,០៤៩​នាក់ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជ្រោយចង្វារ​(OCIC)​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​ក្មួយៗ ចៅៗ សិស្សានុសិស្ស ដែល​ជាប់​និទ្ទេស​A​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​សុំ​ការយោគយល់​ពី​លោកគ្រូ អ្នកគ្រូ ចំពោះ​ការលើក​ពេល​ប្រលង ព្រោះ​ការប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​កន្លងទៅ​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បង្ហាញ​ការពេញចិត្ត​ចំពោះ​ការធ្វើកំណែទម្រង់​ប្រលង​បាក់​ឌុប​កន្លងទៅនេះ ព្រោះ​ធ្វើឱ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​លើ​ការរៀនសូត្រ និង​ការប្រលង របស់​ក្មួយៗ​ចៅៗ​ទាំងអស់គ្នា​។ ការធ្វើកំណែទម្រង់​ប្រលង​បាក់​ឌុប​រយៈពេល​ជិត​១០​ឆ្នាំនេះ ឃើញ​ថា​បាន​បញ្ចប់​នូវ​វប្បធម៌​អន្តរាគមន៍ ហើយ​បាន​បង្ហាញ​អំពី​ចំណេះដឹង​ពិតប្រាកដ​របស់​សិស្សានុសិស្ស​។ កំណែទម្រង់​បាក់​ឌុប បាន​ក្លាយទៅជា​ចលនា​ប្រកួតប្រជែង​នៃ​ការអប់រំ និង​សិក្សា​រៀនសូត្រ​នៅ​តាម​ខេត្ត​នីមួយៗ​ទៀតផង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សិស្ស​និទ្ទេស A បាន​បង្កើត​ឱកាស និង​កសាង​កិត្តិយស​ជូន​គ្រួសារ​ប្រកប​ដោយ​មោទនភាព ដែល​ធ្វើឲ្យ​លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​ឪពុក​ម្ដាយ​សប្បាយចិត្ត​គ្រប់ៗ​គ្នា​។ សម្តេច​តេជោ ក៏​បាន​អំណរគុណ​ដល់​អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែល​បាន​រួមគ្នា​ជ្រោមជ្រែង​ការសិក្សា​របស់​សិស្ស​នា​ពេល​កន្លងមក​។​
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ទៀ​ថា កត្តា​សន្តិភាព​មិនអាច​មើល​រំលង​បាន​នោះទេ មាន​សន្តិភាព​ទើប​មាន​ឱកាស​សម្រាប់​ការអប់រំ​ដូច​ពេលបច្ចុប្បន្ន ដូច្នេះ​ទោះ​ជា​តម្លៃ​ណាក៏ដោយ​ត្រូវតែ​ចូលរួម​រក្សា​សន្តិភាព​ទាំងអស់គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​សិស្ស​និទ្ទេស A ទាំងអស់​ត្រូវ​បន្ត​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ពីព្រោះ​ចំណេះដឹង​រៀន​មិនចេះចប់​នោះទេ​។ នៅ​ព្រឹក​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​អភិបាល​រាជធានី​ភ្នំពេញ​រក​កន្លែង និង​រៀបចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​ក្រីក្រ​មកពី​តាម​បណ្តា​ខេត្ត​ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ការសិក្សាអប់រំ​គ្រប់​កម្រិត​។ សម្តេច​តេជោ​បាន​ថ្លែងថា កាលពីមុន​មាន​អតុល្យភាព​រវាង​សេចក្តីត្រូវការ និង​ការខ្វះ​សាលា ខ្វះ​គ្រូ​បង្រៀន ក៏​ប៉ុន្តែ​បច្ចុប្បន្ន​អតុល្យភាព​ត្រូវបាន​កាត់បន្ថយ សាលា​កាន់តែច្រើន បាន​ទៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ​តាម​ទីជនបទ ១​ឃុំ​យ៉ាង​ហោច​ណាស់​មាន​អនុវិទ្យាល័យ​២ ឬ​១ សម្រាប់​ឱ្យ​ក្មួយៗ ចៅៗ បាន​សិក្សា​រៀនសូត្រ​ដោយ​មិន​ពិបាក​ស្វែងរក​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ឡើយ​។​

​ថ្ងៃនេះ រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្ស​និទ្ទេស​A​ទាំងអស់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ដូច​ជា​៖ ថវិកា ២​លាន​រៀល​, iPad (​ជា​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ជីពម៉ុង​), សៀវភៅ​អប់រំ​ទូន្មាន ២​ក្បាល (​សៀវភៅ ភិរម្យ អ៊ូ (​ក្រម ង៉ុយ​) និង​បណ្ឌិត អ៊ូ ចុង​) ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក ពី​ប្រទេស​ហូឡង់​មកវិញ​) ចំនួន​១​។ ចំណែក​លោកគ្រូ អ្នកគ្រូ​ដែល​អញ្ជើញ​មក​ចូលរួម​ជាង​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​លាន សៀវភៅ​អប់រំ​២​ក្បាល និង​ផ្ដល់​ជូន​សាលារៀន​ដែល​សិស្ស​បាន​និទ្ទេស​A​ទាំង​អស់​ជាង​៣០០​សាលា ក្នុង​១​សាលា​ទទួលបាន​ថវិកា​៣​លាន​រៀល​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន​សែន ក៏​បាន​ជូនពរ​ឲ្យ​ក្មួយៗ ចៅៗ សិស្សានុសិស្ស​ទាំងអស់ ក៏ដូចជា​លោកគ្រូ អ្នកគ្រូ​អាណាព្យាបាល ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com