ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 3នឹង00 នាទីទាបភ្លឺឈានចូល ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសីហនុនៅចំណុច ស្តុបកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់វាលវង់ខ័ណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្ខមួយមិនដឹងថាគាត់ទើបតែចេញមកពីណានោះទេបានបើករថយន្តមួយគ្រឿងម៉ាកកាំម៉ារីហាយប្រុិតពណ៌សពាក់ស្លាកលេខភ្នំពេញ2AE6117បើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិច ខណពេលបើកមកដល់ចំណុចផ្លូវកោង ក៏រេចង្កូតជ្រុលទៅបុកចំពីមុខ ពេញទំហឹងបណ្តាលអោយខ្ទាចទ្រូងផ្លូវទៅម្ខាងផ្លូវបាក់អស់មួយកង់រីឯរថយន្តបង្កវិញរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខនឹងផ្ទុះពោងទាំងសងខាងដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេងនឹងម្ចាស់រថយន្តរបួសធ្ងន់ សំណាងល្អហើយដែលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កគ្រោះថ្នាក់ទៅអោយអ្នកដ៏ទៃគ្រាន់តែខូចខាតសម្ភារះខ្លួនឯងតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញខ័ណ្ឌ៧មករាធ្វើការវាសវែងរួចប្រគល់ទៅអោយខាងការិយាល័យចរាចរណ៍ផ្លូវដើម្បីស្ទូចយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕