នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយក្នុងវិស័យអប់រំនៅកម្ពុជា ហើយត្រូវធ្វេីការកែលំអរ ដែលក្រសួងអប់រំបានខិតខំជាខ្លាំង។ ចំណែកក្រុមអ្នកដែលប្រមាថការអប់រំនៅកម្ពុជាមួយចំនួន គឺទទួលបានបណ្ឌិតពីកម្ពុជា ហើយពេលទៅក្រៅប្រទេសត្រូវបានគេហៅបណ្ឌិត៕