ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

មន្រ្តីសុខាភិបាល៖ បង្ហាញឈ្មោះ អ្នកដើរចាក់ថ្នាំខុសច្បាប់នៅខេត្តស្វាយរៀង និងប្រកាស ចាត់វិធាន ការតាមច្បាប់…

ខេត្តស្វាយរៀង ៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជូនដំណឹ ងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ថា បច្ចុប្បន្ននេះនៅមានអ្នករកស៊ីដើរចាក់ថ្នាំជាច្រើន គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬពីក្រសួងសុខាភិបាលកំ ពុងរកស៊ីដើរចាក់ថ្នាំយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្វាយរៀង។

លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះថា អ្នកដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតទាំងនេះ តែង តែលួចលាក់ដើរព្យាបាល និងចាក់ថ្នាំតាមផ្ទះដោយដាក់ថ្នាំ សេរ៉ូម ក្នុងថង់ តាមកាបូប ដាក់ក្នុងកន្រ្តក ឬក្រោមកែបម៉ូតូ ជាដើម …។ល។ កន្លងមកអ្នកទាំងអស់នេះ តែងតែបង្កគ្រោះថ្នាក់ និងស្លាប់ដ ល់អ្នកជំងឺជាច្រើន។

លោកថា «អាស្រ័យហេតុនេះ ដើម្បីជៀសវៀងមានគ្រោះថ្នាក់បន្តទៀត មន្ទីរសុខាភិបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំ ងអស់ នៅពេលមានជំងឺ សូមមេត្តាកុំទៅពិនិត្យព្យាបាល ជាមួយអ្ន ករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតតទៅទៀ ត។ ដើម្បីឱ្យដល់បងប្អូនប្រជាពលរដ្ឋងាយស្រួល ចំណាំ មន្ទីរសុ ខាភិបាល នឹងផ្សព្វផ្សាយបញ្ជីឈ្មោះអ្នករកស៊ីដើរចាក់ថ្នាំ គ្មានស ញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត តាមបណ្តាញសារព័ត៌មាន តាមមណ្ឌលសុខភាព និងតាមឃុំសង្កាត់នៅក្នុងខេត្តស្វាយរៀង»។

មន្ទីរសុខាភិបាលខេត្ត សូមជម្រាបជូនផងដែរ ដល់អ្នកដើរព្យាល បាល ចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ពីព្រោះមន្ទីរសុខាភិបាល បានណែនាំ ហាមឃាត់ និងបានឱ្យធ្វើកិច្ចសន្យាច្រើន ដងរួចមកហើយ និងមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាជាបន្តទៀតទេ។

មន្ទីរសុខាភិបាលខេត្តបានរៀបចំបែបបទ ធ្វើពាក្យបណ្តឹងចំពោះ លោក លោកស្រី ដែលរកស៊ីដើរចាក់ថ្នាំ គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាល ឬពីក្រសួងសុខាភិបាលទាំងអ ស់ក្នុងខេត្តស្វាយរៀងទៅតុលាការហើយ។ ដូច្នេះបើសិនជា លោក លោកស្រី នៅតែរកស៊ីដើរចាក់ថ្នាំ គ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតតទៅទៀត លោក លោកស្រី នឹងត្រូវប្រឈមនឹងមុខច្បាប់នៅតុលាការ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com