សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1V-9255 បើកបរពីរត្បូង ដោយឈ្មោះ ឆែម ឈុនលឹម ភេទប្រុស អាយុ១៨ឆ្នាំ បានបុកជាមួយរថយន្តម៉ាកព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-9347 បើកបរពីជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ផ្ទួនៗគ្នានោះ ក៏មានម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1Y-2235 បើកពីត្បូង ដោយឈ្មោះ គុណ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកកាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់នៅនឹងកន្លែង) និងអ្នករួមដំណើរឈ្មោះ ឃឹម ស្រីលឹម ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិចំការគរ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងដូចគ្នា) ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទាំងអស់ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕