ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

​សេចក្តី​រាយ​ការណ៏​ថា សហគមន៍​វៀតណាម​បាន​ទិញ​ដីព្រៃ​លិច​ទឹក​ចំនួន​៧២​ហិត​តា​ក្នុង​ដែន​នេសាទ​ជលផល​

កំពង់ឆ្នាំង ៖  ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម លយ​ទៅមុខ​ហួស​ពី​ការកំណត់​របស់​អាជ្ញាធ​រ​ខេត្តកំពង់ឆ្នាំង​​ខណ​:​ដែល​សមាគមន៍​វៀតណាម មាន​ដី​ព្រៃ​លិច​ទឹក​ក្នុង​ដែន​នេសាទ​៧២​ហិច​តា សម្រាប់​ឡើងគោក តែ​មិន​ទាន់​មាន​អ​នុប​យោគ (​មិនមាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋា​ថា​ភិបាល​កម្ពុជា​)

​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​ជាច្រើន បាន​លយ​ទៅមុខ ហួស​ពី​ការកំណត់​អាជ្ញាធរខេត្ត ការកំណត់​ព្រំដែន នៅលើ​ផ្ទៃ​ទឹក ដែលមាន​ទង់​ជាតិខ្មែរ​បាន​ដោត​នៅលើ​ដើមឈើ​១​ដើម នៅជាប់​នោះ​ផង​ដែរ​ក៍មាន​ផ្ទះ​បណ្តែត​ទឹក របស់​គណ​:​ក​ម្មាកា​រខេត្ត សម្រាប់​ធ្វើ​ការត្រួតពិនិត្យ ការចត​ផ្ទះទឹក​របស់​ជន​អន្តោ​ស​ប្រវេសន៍ និង​បាន​ហួស​ទៅ​ពីមុខ​កំពង់ផែរ​ថ្មី ដែល​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​រួច​ហើយ ប៉ុន្តែ​ហាក់ដូចជា​បាន​ឃើញ​ដែរ តែ​ដូចជា​ធ្វើ​មិនដឹង​។​

​សូមបញ្ជាក់​ថា ការរៀបចំ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម ដើម្បី​ឡើង​លើ​គោគ​នោះ គឺ​ដឹកនាំ​ដោយ​អភិបាលខេត្ត និង​អភិបាលរង​មួយរូប និង​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរខេត្ត​បាន​រៀបចំផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម មិន​អនុញ្ញាត​អោយ​នៅលើ​ផ្ទៃ​ទឹក​ទៀត​ឡើយ ហើយ​ការអនុវត្តន៍​មាន​ច្រើន​ដំណាក់កាល​។​

​ជន​អន្តោ​ស​ប្រវេសន៍ ជនជាតិ​វៀតណាម​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​២៣៩៧​គ្រួសារ ដោយឡែក​ក្នុង​ក្រុង​កំពង់ឆ្នាំង​មួយ មាន​ជន​អន្តោ​ស​ប្រវេ​សន៍ ជនជាតិ​វៀតណាម ប្រមាណ​ជាង​១​ពាន់​គ្រួសារ និង​ផ្ទះ​បណ្តែត​លើទឹក​តាម​មាត់​ទន្លេ​ ​មាន​ចំនួន​ជាង​១​ពាន់​ខ្នង (​យោង​ការបញ្ជាក់ ប្រធានការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​)​។​

​បច្ចុប្បន្ន​នេះ​បាន​លិចលឺ​ដំណឹង​ថា សមាគមន៍​វៀតណាម​បាន​ទិញ​ដីព្រៃ​លិច​ទឹក (​ក្នុង​ដែន​នេសាទ​ជលផល​) ចំនួន​៧២​ហិច​តា នៅ​ចំនុច​ភូមិ​ដំបូក​កោះ និង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​ជនជាតិ​វៀតណាម​ទាំងនោះ​ឡើង​មក​រស់នៅ​លើ​គោគ តាម​គម្រោង​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​ផងដែរ ។​

​ផ្ទៃដី​ព្រៃ​លិច​ទឹក​ទាំងនោះ ថិ​ត​នៅក្រោម​ការគ្រប់គ្រង របស់​ជលផល (​ដែន​នេសាទ​ជលផល​) ដោយ​អាជ្ញាធរ​ខេត្ត បាន​ធ្វើ​ការស្នើ​សុំ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល ប៉ុន្តែ​មក​ដល់ពេលនេះ នៅ​មិនទាន់​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​នៅឡើយ​ទេ (​មិនទាន់​មាន​អនុ​ប​យោគ​)​។​

​មាន​ចម្ងល់​និង​មតិ​មួយចំនួន​បាន​កើតឡើង​
​តើ​ជន​អន្តោ​ស​ប្រវេ​សន៍ ជនជាតិ​វៀតណាម ដែល​មិន​ទាន់​ស្របច្បាប់ អាច​មាន​សិទ្ធ​ទិញ និង​គ្រប់គ្រង​ផ្ទៃ​ដី​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ឬទេ ?

​តែ​បើ​ជន​អន្តោ​ស​ប្រវេសន៍​ទាំងនោះ មិន​មាន​សិទ្ធ ឬ​ក៍​រដ្ឋាភិបាល​មិន​អនុញ្ញាត ផ្តល់​សិទ្ធ​ទិញ​លក់ និង​គ្រប់គ្រង​ដីធ្លី ជន​អន្តោ​ស​ប្រវេសន៍​នឹង​បន្ត​ការ​រស់​លើ​ផ្ទៃ​ទឹក​ដ៍ដែល ហើយ​អាជ្ញាធរ​ខេត្ត​អាច​ពិបាក​ក្នុង​ការគ្រប់គ្រង​ជន​អន្តោ​ស​ប្រវេ​សន៍ នាំ​បញ្ហា​អាក្រក់​ដល់​បរិស្ថាន​នៃ​ផ្ទៃ​ទឹក ចំនួន​ផ្ទះទឹក​កាន់តែ​កើនឡើង​ជា​បន្តបន្ទាប់ នៅពេល​ខាងមុខ​មិន​ខាន​។​

​បញ្ហា​នេះ​មាន​តែ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​តែមួយគត់ ដែល​អាច​សម្រេច​ថា តើ​គួរ​ផ្តល់​សិទ្ធ​គ្រប់គ្រង ដីព្រៃ​លិច​ទឹក ចំនួន​៧២​ហិច​តា​(​ដែន​នេសាទ​ជលផល​) នៅ​ចំណុច​ខាងលើ អោយទៅ​ជន​អន្តោ​ស​ប្រវេសន៍​ទាំងនោះ​ដែរ​ឬទេ​?
​តាម​សភាព​ជាក់ស្តែង ឬ​ក៍​ត្រូវ​ពឹងផ្អែក​លើ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com