(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងនេះ ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយពិនិត្យលើសេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍សំខាន់ៗចំនួន៣។ កិច្ចប្រជុំធ្វើឡើងនៅវិមានសន្តិភាព។
យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍ទាំង៣ ដែលត្រូវពិនិត្យ និងសម្រេចនោះរួមមាន៖
២៖ សេចក្តីព្រាងឯកសារកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២។
៣៖ សេចក្តីព្រាងរបាយការណ៍ ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនតាក់, UNCAC) ជុំទី២នៅកម្ពុជា។
មិនខុសពីកិច្ចប្រជុំកន្លងទៅនោះទេ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗផងដែរ។ កិច្ចប្រជុំព្រឹកនេះ គណៈរដ្ឋមន្ត្រីនឹងពិនិត្យលើសំណើចំនួនពីរ ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។ សំណើទាំងពីរនោះរួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
២៖ ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វាព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ៕