ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

ចាប់ម្ចាស់ហាងអ៊ុតសក់ «ច័ន្ទ សាឡន» នៅខណ្ឌពោធិ៍សែនជ័យ ក្រោយយកកន្រ្តៃយ៍ចាក់នារីម្នាក់បណ្តាលឲ្យរបួសធ្ងន់….

ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១៖២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងអ៊ុតសក់ «ច័ន្ទ សាឡន» ស្ថិតនៅជិតផ្សាររវិនមីង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចាន់ ថា អាយុ១៨ឆ្នាំ រងរបួសពោះ ទ្រូង បំពង់ និងក្បាលហូរឈាមក សព្វថ្ងៃនាងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ រីឯជនដៃដល់ដែលជាម្ចាស់ហាងអ៊ុតសក់ «ច័ន្ទ សាឡន» ឈ្មោះឡុញ ចន្នី ភេទស្រី អាយុ៣៦ឆ្នាំ រងរបួសដៃផង១កន្លែង។

ក្រោយពេលកើតហេតុ អ្នកភូមិបានផ្ដល់ព័ត៌មានជូននគរបាលប៉ុស្តិ៍ចោមចៅ១ ឲ្យចុះទៅអន្តរាគមន៍ ហើយកម្លាំងនគរបាល ក៏បានចុះទៅធ្វើការឃាត់ខ្លួនអ្នកទាំង២ ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ព្រោះមានរបួសស្នាមទាំងសងខាង។

តាមសាក្សីម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ ថៅកែហាងបានហៅឲ្យស្រ្តីរងគ្រោះ ចូលទៅក្នុងហាងរបស់ខ្លួន ពេលនោះនាងក៏បានចូលទៅ លុះបន្តិចក្រោយមកស្រាប់តែឃើញ ម្ចាស់ហាងច្រានជនរងគ្រោះ ចេញក្រៅហើយទះ១កំផ្លៀង ព្រមទាំងយកកន្រ្តៃយ៍ចាក់ទៅលើជនរងគ្រោះចំពោះ ក្បាល បំពង់ក។ បន្ទាប់មកចាក់សំដៅទ្រូងទៀត ប៉ុន្តែត្រូវបានជនរងគ្រោះធាក់១ជើង ទើបចាក់អត់ត្រូវ រួចហើយជនរងគ្រោះរត់ចេញ និងស្រែកឲ្យអ្នកជិតខាងជួយ។

ពេលមានការសួរនាំ, ស្រ្តីរងគ្រោះបាននិយាយថា ពេលនេះនាងបានទៅធ្វើការនៅកន្លែងផ្សេងហើយ មិនបានធ្វើការនៅក្នុងហាងអ៊ុតសក់ «ច័ន្ទ សាឡន» នោះទៀតឡើយ ព្រោះតែម្ចាស់ហាងខាងលើ ចោទប្រកាន់ថា នាងលួចសម្ភារក្នុងហាង។ មិនតែប៉ុណ្ណោះថែមទាំងដើរនិយាយហែកកេរ្តិ៍នាងថែមទៀត ដែលការចោទប្រកាន់ និងទង្វើបំពានបែបនេះ នាងមិនអាចទទួលយកបានទេ ព្រោះនាងមិនដែលបានប្រព្រឹត្តនោះឡើយ។

រីឯស្ត្រីថៅកែហាងអ៊ុតសក់ បាននិយាថា ខ្លួនបានបណ្ដេញនាងរងគ្រោះចេញពីការងារក្នុងពេលកន្លងមក ព្រោះស្ត្រីនេះមានចិត្តមិនស្មោះត្រង់ និងតែងតែនិយាយដើមខ្លួនថា ខ្លួនជាមនុស្សខ្លាច មិនបានការ និងជាមនុស្សភ្លើមិនដឹងអី ព្រមទំាំងបានឆាតចូលទូរស័ព្ទរបស់នាង និងទូរស័ព្ទក្មួយស្រី ហើយដៀលសព្វបែបយ៉ាងថែមទៀតផងទើបទ្រាំមិនបាន។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ស្រ្តីម្ចាស់ហាងបានបង្កអំពើហិង្សាទៅនារីរងគ្រោះហើយ ថែមទាំងប្តឹងទាមទារលុយ ១៥០០០ដុល្លារថែមទៀតផង។ តែយ៉ាងណាក៏ដោយ សម្រាប់ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការសួរនាំ ដើម្បីចាត់វិធានការតាមច្បាប់ មិនឲ្យរួចខ្លួននោះទេ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com