(កំពត)៖ នៅសាលប្រជុំសាលាខេត្ត លោក ជាវ តាយ អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារអនាម័យ ក្នុងការប្រមូលសំរាម ក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្នុងពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងដោយមានការចូលរួមពីសំណាក់នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពត និងតំណាងក្រុមហ៊ុន GAEA។
នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានមានយោបល់ ណែនាំដូចខាងក្រោម៖
*ទី១៖ ជូនអភិបាលក្រុងកំពត បន្តកិច្ចសន្យាជាមួយក្រុមហ៊ុន GAEA ប៉ុន្តែក្រុមហ៊ុនត្រូវភ្ជាប់ជាមួយនូវ របាយការណ៍ចំណូលចំណាយអាជីវកម្ម របស់ក្រុមហ៊ុន និងរបាយការណ៍ មធ្យោបាយដឹកជញ្ជូនសំរាម។ លើសពីនេះ ក្រុមហ៊ុនត្រូវធានាទទួលខុសត្រូវលើការប្រមូលសំរាមឱ្យបាន១០០{98b3f5c68390df4898e9a755133e507753ab5f372f07a0cae4249ad4944ef6b9} ប្រសិនបើក្រុមហ៊ុនមិនអាចបំពេញភារកិច្ចបាន រដ្ឋបាលខេត្តមានសិទ្ធ បញ្ចប់កិច្ចសន្យា
*ទី២៖ ស្នើសង្កាត់យកចិត្តទុកដាក់ ណែនាំប្រជាពលរដ្ឋចូលរួមរៀបចំសណ្តាប់ធ្នាប់ តាមផ្ទះនីមួយៗ
*ទី៣៖ ស្នើអ្នកវិនិយោគផ្សារសាមគ្គីទីរួមខេត្តកំពត ប្រគល់ការងារផ្ញើម៉ូតូ ជូនរដ្ឋបាលក្រុង ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់៕