ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន នៅតែមានមហិច្ឆតា ក្នុងការធ្វើឲ្យប្រទេសជាតិ​កាន់តែរីកចម្រើន និងចង់ឲ្យប្រជាពលរដ្ឋ​កាន់តែសម្បូរសប្បាយ

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត តំណាង​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តពោធិ៍រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ាណែត បានលើកឡើង​ថា​ សម្តេចតេជោ ហ៊ុន សែន នៅតែមានមហិច្ឆតា ក្នុងការធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពសម្បូរសប្បាយ និងចង់ឲ្យជំនាន់កូនចៅ ប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយ។ នេះហើយគឺជាគោលដៅនៃការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលមួយបន្ថែមទៀត បន្ថែមសមិទ្ធផលដែលយើង បានកសាងជាច្រើនលើគ្រប់វិស័យ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា អ្វីដែលជាគោលដៅតទៅមុខទៀត គឺពង្រីកឱកាសការងារ ឱកាសរៀនសូត្រ ឱកាសចិញ្ចឹមជីវភាព ដើម្បីឲ្យកាន់តែល្អប្រសើរ។ អ្វីដែលសំខាន់បំផុត គឺសុខសន្តិភាព ដែលយើងខិតខំស្វែងរក និងរក្សាឲ្យបានទុកឲ្យកូនចៅជំនាន់ក្រោយ កុំឲ្យមានសង្គ្រាមតទៀត។ យើងគ្រប់គ្នាក្នុងទិសដៅតែមួយ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ យើងរីកចម្រើនតទៅមុខ ថែរក្សាសុខសន្តិភាព កសាងសមិទ្ធផលឲ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងទៀតថា ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើកត្តា២សំខាន់ ទី១៖ គឺកត្តាអ្នកដឹកនាំដែលដឹកនាំប្រទេស ដោយគោលការណ៍សាមគ្គី បង្រួបបង្រួមជាតិមិនលាបពណ៌គ្នា ឲ្យវាយគ្នា ឈ្លោះគ្នានោះទេ។ ទី២៖ គឺកត្តាប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព បើប្រជាពលរដ្ឋមិនចូលរួម ហើយប្រជាពលរដ្ឋចូលតាមការអូសទាញ ទៅក្នុងសកម្មភាពអ្វីមួយ ដែលបំផ្លាញសុខសន្តិភាពនោះ គឺយើងអាចបាត់បង់ដែរ។

លោកថា ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល តាំងពីឆ្នាំ១៩៧៩ មកជាខ្មែរតែមួយ ទោះបីជាមានច្រើនភាគទីយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន មិនគិតថាបក្សណា ឬបក្សណានោះទេ គឺយើងរួមគ្នាកសាងប្រទេស ឲ្យមានការរីកចម្រើន និងមានសេចក្តីសុខដូចសព្វថ្ងៃនេះ។

លោក ហ៊ុន ម៉ាណែត បានបន្ដទៀតថា ភាពសម្បូរសប្បាយរបស់យើងមាន នៅក្នុងសុខសន្តិភាពនៅក្នុងបេះដូង នៅក្នុងអារម្មណ៍របស់យើង ជាមូលដ្ឋាននៅក្នុងការកសាងប្រទេស ឲ្យមានការរីកចម្រើន ដែលជាមូលដ្ឋាន ដែលយើងរាប់អានស្រឡាញ់គ្នា គោរពគ្នាមិនរើសអើង។ យើងរួមគ្នាយើងកសាងបានប៉ុណ្ណេះហើយ យើងចូលរួមថែរក្សាសេចក្តីសុខ កុំឲ្យវាយគ្នាចែកទឹកដីទៀត កុំឲ្យមានសង្គ្រាមគ្រប់រូបភាពកើតឡើង។

លោកថា «នេះហើយគឺជាគោលគំនិត គោលបំណងតែមួយគត់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ សូមលោកយាយលោកតាប្រជាពលរដ្ឋជឿទុកចិត្តការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដរាបណាប្រជាពលរដ្ឋនៅបន្តគាំទ្រ គាត់នឹងខិតខំថែរក្សាសុខសន្តិភាព បង្រួបបង្រួមជាតិ កសាងប្រទេសឲ្យរីកចម្រើនជាបន្តទៀត»៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com