(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះទៅសួរសុខទុក្ខ និងនាំអំណោយរបស់សាលាខេត្ត ទៅចែកជូនដល់បុរីកុមារក្រុងព្រះសីហនុមានចំនួន ២៦នាក់ ក្នុងនោះ កុមារី២៦នាក់ ស្ថិតក្នុងភូមិ០១ សង្កាត់០៣ ក្រុងព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ទី១៤ ខែសីហា ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបូរីកុមារក្រុងព្រះសីហនុ លោក គួច ចំរើន បានផ្តាំផ្ញើដល់ដល់កុមារទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេសត្រូវរៀនសូត្រឲបានពូកែ។ សូមប្រយ័ត្នប្រយែងចំពោះសត្វសេរពឹស ខាំតិចនៅរដូវទឹកជន់លិច។
សូមជម្រាបថា អំណោយដែលចែកជូនដល់បុរីកុមារក្រុងព្រះសីហនុ ក្នុងម្នាក់ទទួលថវិកាចំនួន៥០០០០រៀល និងអំណោយសំរាប់មណ្ឌលបុរីកុមារក្រុងព្រះសីហនុ រួមមាន៖ ស្ករស៥០គីឡូក្រាម, អំបិល៥០កញ្ចប់, ប៊ីចេង៥០កញ្ចប់,ក្រម៉ា៥០, កន្សែងពោះគោ៣០, ត្រីខកប៉ុង២កេះធំនឹង ទឺកសុទ្ធ៥០៕