ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ »»» រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយស​ង្គ​ម​សម្រាប់​គ្រួសារ​មាន​បណ្ណ​សមធម៌​ចាប់ពី​ខែ​មេសា​ឆ្នាំ​២០២៤ »»» គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​!  »»» ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៥ »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ​ដល់​គ្រួសារ​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! »»» ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​! »»» ថវិកា​ចំនួន ២៥,០០០​ដុល្លារ ត្រូវបាន ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​! »»» អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​! »»» អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!
0

លោក ហ៊ុន ម៉ានី ប្រគល់លិខិតថ្លែងអំណរគុណ ដល់កងកម្លាំងដែលចូលរួមសង្គ្រោះ ក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ…

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ អមដំណើរដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា សព្វថ្ងៃនេះកងអនុសេនាធំ សង្គ្រោះបន្ទាន់៧១១ បានជួយសង្គ្រោះ អាយុជីវិត ដល់ប្រជាពលរដ្ឋសម្រាប់ការងារសង្រ្គោះបឋម គឺដើម្បីសង្រ្គោះជីវិត និងដើម្បីជួយសម្រាលស្ថានភាពដល់ជនរងគ្រោះ ដែលរងគ្រោះដោយសារអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៣, លេខ៤ និងបណ្តាខណ្ឌភាគខាងលិចរាជធានីភ្នំពេញ និងបញ្ចូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋនានា។

ជាពិសេសមួយរយៈកន្លងមកថ្មីនេះ កងសង្រ្គោះបន្ទាន់៧១១ បានចូលរួមក្នុងប្រតិបត្តិការរុករក និងសង្រ្គោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់ស្រុតអគារ នៅខេត្តព្រះសីហនុ និងចុះទៅជួយសង្រ្គោះបុរសដែលធ្លាក់កៀកជាប់ថ្ម អស់រយៈពេល០៣យប់០៤ថ្ងៃ ក្នុងរូងថ្មភ្នំហុងទឹក នៅខេត្តបាត់ដំបង សម្រាប់កងសង្រ្គោះបន្ទាន់ និងកងពន្លត់អគ្គីភ័យ៧១១ គឺបានជួយសម្រួលទុកលំបាក និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានរំលឹកពីគំរូវីរភាពរបស់កងកម្លាំង និងក្រុមសង្រ្គោះទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ធ្វើយ៉ាងណាសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះក្រុមគ្រួសារខ្មែរយើងក្នុងគ្រាលំបាក និងគ្រប់កាលៈទេសៈ។

សូមជម្រាបផងដែរថា កាលពីថ្ងៃ ២២ ខែមិថុនា ឆ្នំា២០១៩ មានឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន២៨នាក់ និងរបួសចំនួន២៦នាក់ ដែលបេសកកម្មនេះត្រូវបានប្រព្រឹត្តទៅរយៈពេល ៣យប់ ៤ថ្ងៃ ហើយត្រូវបានចូលរួមសង្រ្គោះ ដោយក្រុមសង្គ្រោះសរុប ចំនួន១,៤៨៧នាក់។ ក្នុងនោះមានកងពលតូចថ្មើរជើងលេខ៧០ បានបញ្ជូនកងកម្លាំងចំនួន៧១នាក់ និងបរិក្ខាសង្គ្រោះផ្សេងៗ បានទាន់ពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់បំផុត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
សេនាបតី ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 54 07 868 | 096 72 37 447 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន សេនាបតី | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ជ ទូរស័ព្ទ៖ 097 54 07 868 | 096 72 37 447

សហការផ្តល់ព័ត៌មាន៖ 097 54 07 868 | 096 72 37 447 | អ៊ីម៉ែល ៖ senapadey@gmail.com